khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគោលនយោបាយស្តីពី ការអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគោលនយោបាយស្តីពី ការអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមចាប់ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានទាំង៥ អគ្គាធិការ និងថ្នាក់ដឹកនាំនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស។

     

    គោលនយោបាយនេះរៀបចំតាក់តែងឡើង ដើម្បីរៀបចំ ចាត់ចែង និងអនុវត្តកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ទទួលបានការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពជំនាញ ប្រើប្រាស់ចំណេះដឹងតាមជំនាញដែលមានសម្រាប់ចូលរួមចែករំលែកចំណេះដឹង ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព ផលិតភាព និងសេវាការងារស្របទៅតាមការអភិវឌ្ឍន៍របស់ព្រឹទ្ធសភា៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail